លក្ខខណ្ឌនៃការប្រើប្រាស់
លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ (រួមបញ្ចូលលក្ខខណ្ឌ គោលការណ៍ សេចក្ដីជូនដំណឹង សេចក្ដីណែនាំ ឯកសារ យោងដែលមាននៅទីនេះ ឬដែលមាននៅលើវេទិកា ឬនៅលើតំណភ្ជាប់) (“លក្ខខណ្ឌ”) គ្រប់គ្រងលើការ ប្រើប្រាស់គេហទំព័រ និងកម្មវិធីចល័តដែលផ្តល់ដោយ VGOBUY.COM (ឬហៅកាត់ថា “vgobuy” “យើង” ឬ “របស់យើង”) (ហៅជារួមថា “វេទិកា”)។ "សេវាកម្ម" ដែលយើងផ្តល់ ឬដាក់ឱ្យដំណើរ ការរួមមាន (ក) វេទិកា និង (ខ) សេវាកម្មដែលផ្តល់ដោយវេទិកា និង/ឬដោយ vgobuy នឹងដាក់ឱ្យដំណើរការតាមរយៈវេទិកា។ មុខងារថ្មីណាមួយដែលបានបន្ថែមទៅសេវាកម្មក៏ស្ថិតនៅក្រោមលក្ខខណ្ឌ ទាំងនេះផងដែរ។ លក្ខខណ្ឌទាំងនេះគ្រប់គ្រងលើសេវាកម្មរបស់អ្នកប្រើប្រាស់ដែលផ្តល់ដោយ vgobuy ។
សូមអានលក្ខខណ្ឌទាំងនេះដោយយកចិត្តទុកដាក់។ តាមរយៈការចូលមើល និងប្រើប្រាស់វេទិកា អ្នកឯកភាព ថាអ្នកបានអាន យល់ និងទទួលយកលក្ខខណ្ឌ រួមទាំងលក្ខខណ្ឌ និងយល់ព្រមក្នុងដំណើរការទិន្នន័យផ្ទាល់ ខ្លួនរបស់អ្នកដោយអនុលោមតាមលក្ខខណ្ឌ ដែលមានចែងក្នុងគោលការណ៍ឯកជនភាព (https://www.vgobuy.com/privacy.htm)។ បើអ្នកមិនយល់ព្រម ប្រើប្រាស់លក្ខខណ្ឌ នេះទេ សូមកុំចូលប្រើប្រាស់វេទិកា ឬសេវាកម្មទាំងនេះ។
វេទិកាទាំងនេះអាចត្រូវបានប្រើដោយ (i) រូបវន្តបុគ្គលដែលបានឈានដល់អាយុ 18 ឆ្នាំ និង (ii) ស្ថាប័នសាជីកម្មស្របច្បាប់ ដូចជាក្រុមហ៊ុនជាដើម។ ក្នុងករណីដែលអាចអនុវត្តបាន លក្ខខណ្ឌទាំងនេះត្រូវគោរពតាម បទប្បញ្ញត្តិជាក់លាក់របស់ប្រទេសដូចមានចែងនៅទីនេះ។
អ្នកប្រើប្រាស់ដែលមានអាយុក្រោម 18 ឆ្នាំត្រូវតែទទួលបានការយល់ព្រមពីមាតាបិតា ឬអាណាព្យាបាលស្របច្បាប់ដែលយល់ព្រមទទួលយកលក្ខខណ្ឌទាំងនេះ នឹងយល់ព្រមទទួលខុសត្រូវចំពោះសកម្មភាពរបស់អ្នក និង ថ្លៃសេវាណាមួយដែលទាក់ទងនឹងការប្រើប្រាស់វេទិកាទាំងនេះ និង/ឬការទិញទំនិញដោយអ្នក។ បើអ្នកមិន មានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់របស់អ្នកទេ អ្នកត្រូវតែបញ្ឈប់ការប្រើប្រាស់/ការចូលទៅកាន់វេទិកានេះជាបន្ទាន់។
អ្នកយល់ព្រម និងទទួលស្គាល់ថា ជាផ្នែកនៃគោលការណ៍របស់ vgobuy និង/ឬនៅពេលណាដែលចាត់ ទុកថាចាំបាច់នោះ vgobuy និង/ឬភាគីទីបីណាមួយដែលទាក់ទងដោយ vgobuy អាចធ្វើការ ត្រួតពិនិត្យសាវតាររបស់អ្នកជាបន្ត ដោយមិនតម្រូវឱ្យផ្តល់ឯកសារយោង ឬជូនដំណឹងបន្ថែមដល់អ្នក។ "ការត្រួតពិនិត្យសាវតារ" រួមបញ្ចូលតែមិនកំណត់ចំពោះ ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាល ឬហិរញ្ញវត្ថុ សកម្មភាពវិវាទរដ្ឋប្បវេណី ឬព្រហ្មទណ្ឌ ព័ត៌មានមិនល្អ។ ប្រសិនបើ vgobuy រកយល់ថាការត្រួត ពិនិត្យសាវតាររបស់អ្នកមានលទ្ធផលមិនល្អនោះ vgobuy មានសិទ្ធិសម្រេចដោយឯកច្ឆន្ទក្នុងការបញ្ឈប់ គណនី vgobuy របស់អ្នក និង/ឬការប្រើប្រាស់ Platform ។
vgobuy.com សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌទាំងនេះ (រួមទាំងលក្ខខណ្ឌ ចែងបន្ថែម លក្ខខណ្ឌ គោលនយោបាយរបស់យើងដែលចេញផ្សាយនៅលើវេទិកា និងបានដាក់បញ្ចូលក្នុងលក្ខខណ្ឌ ទាំងនេះ) នាពេលណាមួយក៏បាន។ នេះជាទំនួលខុសត្រូវរបស់អ្នកក្នុងការត្រួតពិនិត្យមើលលក្ខខណ្ឌនេះ ជារៀងរាល់ពេល អ្នកត្រូវបានណែនាំយ៉ាងមុតមាំឱ្យអានលក្ខខណ្ឌទាំងនេះឱ្យបានទៀងទាត់។ អ្នកនឹងត្រូវ បានចាត់ទុកថាបានយល់ព្រមទៅនឹងលក្ខខណ្ឌដែលបានធ្វើវិសោធនកម្ម (ទោះបីជាអ្នកបានត្រួតពិនិត្យឬ មិនបានត្រួតពិនិត្យ) តាមរយៈអ្នកបន្តប្រើប្រាស់ វេទិកាទាំងនេះបន្ទាប់ពីកាលបរិច្ឆេទដែលបានចេញផ្សាយ លក្ខខណ្ឌដែលបានធ្វើវិសោធនកម្ម។
រាល់រូបថត និង រូបភាពនៃទំនិញដែលបង្ហាញនៅលើវេទិកាគឺក្នុងគោលបំណងដាក់បង្ហាញដើម្បីឱ្យងាយ ស្រួយយល់ប៉ុណ្ណោះ ហើយវាប្រហែលជាអាចមានសភាពខុសគ្នាពីទំនិញជាក់ស្ដែង។
1. វីហ្គោបាយ (VGOBUY)
1.1 តើយើងជានរណា
អាស្រ័យលើវេទិកាណាមួយដែលអ្នកចូលមើល និងប្រើប្រាស់ លក្ខខណ្ឌទាំងនេះបង្កើតបានជាកិច្ចសន្យារវាង អ្នក និង vgobuy ដូចខាងក្រោម៖
VGOBUY website: www.vgobuy.com
1.2 អ្វីដែលយើងធ្វើ
តាមរយៈវេទិការបស់យើង vgobuy.com ដើម្បីឱ្យអ្នកអាចបញ្ជាទិញទំនិញជាច្រើនប្រភេទរួមទាំង Digital Products និងសេវាកម្មផ្សេងៗ (ចាប់ពីពេលនេះតទៅហៅជារួមថា “ទំនិញ”) ត្រូវបញ្ជូនទៅកាន់អ្នក។ នៅពេលអ្នកបញ្ជាទិញទំនិញរបស់យើង (“បញ្ជាទិញ”) vgobuy យើងនឹងរៀបចំដំណើរការ និងបញ្ចប់ការបញ្ជាទិញ ហើយបន្ទាប់មកដឹកទំនិញកម្ម៉ង់របស់អ្នកជូនអ្នក។
1.3 វិធីទាក់ទងមកយើង
សម្រាប់ជាជំនួយដល់អតិថិជន អ្នកអាចទាក់ទងមកយើងតាមរយៈមុខងារជជែកជំនួយអតិថិជននៅក្នុង កម្មវិធីរបស់យើង។ សូមផ្ញើអ៊ីម៉ែល ឬទាក់ទងផ្ទាល់មកពួកយើងតាមរយៈលេខទូរស័ព្ទ ០១៥ ៥៥៥ ៣៥៩។
2. ការប្រើប្រាស់វេទិកា និងគណនី VGOBUY
2.1 អ្នកនឹងត្រូវចុះឈ្មោះប្រើគណនី vgobuy ដើម្បីឱ្យអ្នកអាចប្រើកម្មវិធីនេះបាន។ នៅពេលដែលអ្នកចុះ ឈ្មោះប្រើគណនី vgobuy យើងនឹងស្នើសុំឱ្យអ្នកផ្តល់នូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក រួមទាំងលេខទូរស័ព្ទចល័ត និងពាក្យសម្ងាត់ពិសេស។ អ្នកមិនត្រូវចែករំលែកពាក្យសម្ងាត់ពិសេសរបស់អ្នកជាមួយនរណាម្នាក់ឡើយ ហើយអ្នកយល់ព្រមរក្សាវាជាការសម្ងាត់គ្រប់ពេល។ អ្នកទទួលខុសត្រូវទាំងស្រុងក្នុងការរក្សាការសម្ងាត់របស់អ្នកឱ្យមានសុវត្ថិភាព។ លើកលែងតែករណីលួចបន្លំ ឬការរំលោភបំពានដែលជាមិនមែនជាកំហុសរបស់អ្នកប៉ុណ្ណោះ ក្រៅពីនោះអ្នកយល់ព្រមថា ការបញ្ជាទិញទាំងអស់ដែលបានធ្វើឡើងនៅក្រោមគណនី vgobuy របស់អ្នក គឺអ្នកទទួលខុសត្រូវតែម្នាក់ឯងគត់។
2.2 vgobuy មិនត្រូវទទួលខុសត្រូវចំពោះការបញ្ជាទិញដែលជួបប្រទះបញ្ហាដឹកជញ្ជូន ដោយសារតែព័ត៌មាន មិនពេញលេញ មិនត្រឹមត្រូវ ឬកង្វះព័ត៌មានដែលអ្នកបានផ្តល់ជូនឡើយ។ អ្នកមានកាតព្វកិច្ចផ្តល់ ព័ត៌មានដែលពេញលេញ ត្រឹមត្រូវ និងពិតប្រាកដសម្រាប់ដំណើរការត្រឹមត្រូវនៃការបញ្ជាទិញ រួមទាំង អាសយដ្ឋានដឹកជញ្ជូន និងព័ត៌មានទំនាក់ទំនងរបស់អ្នក។
2.3 បើអ្នកចង់លុបគណនី vgobuy របស់អ្នក សូមផ្ញើអ៊ីម៉ែល ឬទាក់ទងផ្ទាល់មកពួកយើងតាមរយៈលេខទូរស័ព្ទ ០១៥ ៥៥៥ ៣៥៩ ដើម្បីស្នើសុំដូចគ្នា។ យើងអាចដាក់ កំហិត ផ្អាក ឬបញ្ឈប់គណនី vgobuy របស់អ្នក និង/ឬការប្រើប្រាស់វេទិកាទាំងនេះប្រសិនបើយើង ជឿជាក់ដោយសមហេតុផលថា៖
2.3.1 មានអ្នកផ្សេងក្រៅពីអ្នកកំពុងប្រើគណនី vgobuy របស់អ្នក ឬ
2.3.2 ក្នុងករណីដែលអ្នកត្រូវបានសង្ស័យ ឬរកឃើញថាបានចូលរួមក្នុងសកម្មភាព ឬទង្វើណាមួយ ដែលរំលោភបំពានលើលក្ខខណ្ឌទាំងនេះ គោលនយោបាយ និងគោលការណ៍ណែនាំរបស់យើង ឬពាក់ព័ន្ធក្នុង សកម្មភាព ឬទង្វើដែលយើងគិតតាមឆន្ទានុសិទ្ធិរបស់យើងថាជាការរំលោភបំពាននៃវេទិកាទាំងនេះ។
4. កម្មសិទ្ធិបញ្ញា
រាល់ពាណិជ្ជសញ្ញា ស្លាកសញ្ញាឡូហ្គោ រូបភាព និងសញ្ញាសេវាកម្មរួមទាំងលក្ខខណ្ឌទាំងនេះដែលបានបង្ហាញ នៅលើវេទិកា ឬនៅក្នុងឯកសារធ្វើទីផ្សាររបស់យើងទោះបីបានចុះបញ្ជី ឬមិនបានចុះបញ្ជីក៏ដោយគឺជាកម្មសិទ្ធិបញ្ញារបស់ vgobuy និង /ឬភាគីទីបីដែលបានអនុញ្ញាតឱ្យយើងប្រើប្រាស់ (ហៅជារួមថា “ពាណិជ្ជសញ្ញា ”) ។ អ្នកមិនអាចប្រើប្រាស់ ចម្លង ផលិតឡើងវិញ បោះពុម្ពផ្សាយ ផ្ទុកឡើង បង្ហោះ បញ្ជូន ចែកចាយ ឬកែប្រែពាណិជ្ជសញ្ញាទាំងនេះ តាមវិធីណាមួយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរច្បាស់លាស់ជាមុន ពីយើងឡើយ។ ការប្រើប្រាស់ពាណិជ្ជសញ្ញារបស់ vgobuy នៅលើគេហទំព័រផ្សេងទៀតដែលយើងមិន ឯកភាពគឺត្រូវបានហាមឃាត់ជាដាច់ខាត។ ក្រុមហ៊ុន vgobuy នឹងអនុវត្តសិទ្ធិលើកម្មសិទ្ធិបញ្ញារបស់ខ្លួន តាមវិសាលភាពពេញលេញនៃច្បាប់រួមទាំងការកាត់ទោសព្រហ្មទណ្ឌ។ ក្រុមហ៊ុន vgobuy ក៏មិនធានា និងមិនអះអាងថាការប្រើប្រាស់សម្ភាររបស់អ្នកដែលបានបង្ហាញនៅលើវេទិកានឹងមិនរំលោភបំពានសិទ្ធិរបស់ភាគីទីបីដែលមិនមែនជាកម្មសិទ្ធិ ឬជាប់ទាក់ទងជាមួយ vgobuy ឡើយ។ ការប្រើប្រាស់សម្ភារៈណាមួយ នៅលើវេទិកា គឺជាហានិភ័យផ្ទាល់ខ្លួនរបស់អ្នក។
5. ប្រភេទទំនិញដែលត្រូវដាក់កំហិត
5.1 ទំនិញមួយចំនួនដែលយើងផ្តល់ជូននៅលើវេទិការបស់យើងស្ថិតក្រោមការរឹតបន្តឹងនៃការទិញ (ទំនិញ មានកំហិត) អាស្រ័យលើច្បាប់ចូលជាធរមានរបស់ប្រទេសដែលអ្នកទិញទំនិញត្រូវបានរឹតបន្តឹង។ ការរឹតបន្តឹងទាំងនេះរួមមានលក្ខខណ្ឌ សម្រាប់ផលិតផលគ្រឿងស្រវឹង/ផលិតផលមានផ្ទុកជាតិស្រវឹង និងទំនិញផ្សេងទៀតដែលយើងរក្សាសិទ្ធិមិនផ្តល់ជូនអ្នក ដោយផ្អែកលើលក្ខខណ្ឌច្បាប់ដែលពាក់ព័ន្ធ នៃពេលវេលាដែលបានចូលជាធរមាន។ តាមរយៈការបញ្ជាទិញទំនិញមានកំហិត អ្នកត្រូវបញ្ជាក់ប្រាកដថាអ្នកបានបំពេញតាមលក្ខខណ្ឌច្បាប់ ដើម្បីទិញទំនិញទាំងនោះ។
5.2 យើងអាចដាក់ឱ្យមានថ្នាំជក់មួយចំនួននៅលើវេទិកាក្នុងករណីដែលច្បាប់អនុញ្ញាត។ តាមរយៈការផ្តល់ជូនថ្នាំ ជក់ សម្រាប់លក់នៅលើវេទិការបស់យើង យើងមិនផ្សព្វផ្សាយលក់ ឬលើកទឹកចិត្តដល់ការទិញ ឬការប្រើប្រាស់ ថ្នាំជក់តាមរូបភាពណាមួយឡើយ។
ដើម្បីទិញថ្នាំជក់ អ្នកត្រូវតែជានីតិជនដែលអាយុកំណត់ដោយច្បាប់។ តាមករណីជាក់ស្តែង vgobuy.com អាចរក្សាសិទ្ធិតាមឆន្ទានុសិទ្ធិផ្ដាច់មុខរបស់ពួកគេ៖
5.2.1 ដើម្បីស្នើសុំភស្តុតាងបញ្ជាក់ពីអាយុ (ឧ. អត្តសញ្ញាណប័ណ្ណ) ដល់ជនទាំងឡាយមុនពេលពួកគេដឹកជញ្ជូន ថ្នាំជក់ឲ្យ
5.2.2 ដើម្បីបដិសេធការដឹកជញ្ជូន ប្រសិនបើអ្នកមិនអាចបង្ហាញថា អ្នកមានអាយុស្របច្បាប់ និង/ឬ
5.2.3 ដើម្បីបដិសេធការដឹកជញ្ជូនឲ្យជនណាម្នាក់ដោយហេតុផលណាមួយ។
5.3 រាល់ការផ្តល់ជូនថ្នាំជក់ដែលបានធ្វើឡើងនៅលើវេទិកាគឺត្រូវទុកជាមោឃៈនៅពេលដែល ច្បាប់ហាមឃាត់។
6. ការបញ្ជាទិញ
6.1 សេចក្តីណែនាំពិសេស - vgobuy.com (ដូចក្នុងករណីដែលកើតអាចមាន) ព្យាយាម ឱ្យអស់ពីលទ្ធភាពដើម្បីអនុវត្តតាមការណែនាំពិសេសរបស់អ្នកសម្រាប់ការបញ្ជាទិញ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះដែលមិនអាចធ្វើទៅបាន អាចអនុវត្តបាន ឬសមហេតុផលផ្នែកពាណិជ្ជកម្ម vgobuy.com សូម រក្សាសិទ្ធិក្នុងការបន្តរៀបចំការបញ្ជាទិញស្របតាមនីតិវិធី ប្រតិបត្តិការស្តង់ដារ។ vgobuy.com មិនទទួលខុសត្រូវក្នុងការប្តូរថ្មី ឬទូទាត់សងប្រាក់ វិញសម្រាប់ទំនិញដែលបញ្ជាទិញដែលមិនអនុលោមតាមការណែនាំពិសេសដែលបានផ្តល់ដោយអ្នកឡើយ។
6.2 សារធាតុអាលែកហ្ស៊ី - vgobuy.com មិនមានកាតព្វកិច្ចផ្ដល់ព័ត៌មានអំពីសារធាតុផ្សំ ឬសារធាតុអាលែកហ្ស៊ីនៅលើវេទិកាឡើយ។ លើសពីនេះទៅទៀត vgobuy.com មិនធានាថាទំនិញ ដែលដាក់លក់មិនមានសារធាតុអាលែកហ្ស៊ីនោះឡើយ។ បើអ្នកងាយអាលែកហ្ស៊ី ប្រតិកម្ម អាលែកហ្ស៊ី ឬតំណមអាហារ និងតម្រូវការរបបអាហារ សូមទាក់ទង vgobuy.com មុនពេលធ្វើការបញ្ជាទិញនៅ លើវេទិការបស់យើង។
6.3 សូមកត់សម្គាល់ថា ការបញ្ជាទិញរបស់អ្នកអាចអាស្រ័យលើលក្ខខណ្ឌបន្ថែមផ្សេងទៀត ដែលកំណត់ដោយ vgobuy.com ។
6.4 មុននឹងធ្វើការបញ្ជាទិញ
6.4.1 អ្នកត្រូវតែផ្តល់អាសយដ្ឋានសម្រាប់ការដឹកជញ្ជូន ដើម្បីឱ្យវេទិកាបង្ហាញដល់ vgobuy.com ដែលមាននៅក្នុង តំបន់ដឹកជញ្ជូនរបស់អ្នក។
6.4.2 ពេលអ្នកជ្រើសរើសប្រភេទទំនិញ អ្នកនឹងត្រូវបាននាំទៅកាន់ទំព័រមីនុយរបស់ប្រភេទទំនិញដើម្បីឱ្យអ្នកជ្រើសរើស និង បន្ថែមទំនិញរបស់អ្នកទៅកន្ត្រកកម្ម៉ង់ទំនិញ។
6.5 ដាក់ការបញ្ជាទិញ
ដើម្បីបំពេញការបញ្ជាទិញ សូមធ្វើតាមការណែនាំនៅលើអេក្រង់នេះ បន្ទាប់ពីចុចប៊ូតុង ‘កន្លែងបង់ប្រាក់’។ អ្នកអាចតម្រូវឱ្យផ្តល់ព័ត៌មានលម្អិតបន្ថែម ដើម្បីឱ្យយើងអាចបំពេញការបញ្ជាទិញរបស់អ្នកបាន។ អ្នកត្រូវ បានតម្រូវឱ្យពិនិត្យមើលឡើងវិញ និងបញ្ជាក់ថា រាល់ព័ត៌មានដែលអ្នកផ្តល់ឱ្យរួមទាំងចំនួនទឹកប្រាក់ ព័ត៌មានលម្អិតអំពីការដឹកជញ្ជូន ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានអំពីការបង់ប្រាក់ និងលេខកូដលើសក្ខីប័ត្រ (បើមាន) គឺពិតប្រាកដ ត្រឹមត្រូវ និងពេញលេញមុនពេលអ្នកចុចប៊ូតុង “បញ្ជាទិញ” ។ ការបញ្ជាទិញ បានធ្វើឡើងដោយជោគជ័យនៅពេលដែលអ្នកទទួលបាន Telegram បញ្ជាក់ដែលមានបង្កាន់ដៃ បញ្ជាទិញរបស់ អ្នកពីយើង។
6.6 ការលុបចោលការបញ្ជាទិញ
6.6.1 សូមទាក់ទងចូលទៅកាន់មុខងារ ជំនួយអតិថិជន ក្នុងកម្មវិធីរបស់យើង ប្រសិនបើអ្នកចង់លុប ចោលការបញ្ជាទិញរបស់អ្នក បន្ទាប់ពីបានធ្វើការបញ្ជាទិញ។ អ្នកមានសិទ្ធិលុបចោលការបញ្ជាទិញ ក្នុងអំឡុង ពេលដែល vgobuy.com នៅពុំទាន់ទទួលយកការបញ្ជាទិញរបស់អ្នក។
6.6.2 ការបង្វិលប្រាក់សងវិញ
(i) ការបញ្ជាទិញទូទាត់តាម ABA QR (Telegram)
អតិថិជនមានសិទ្ធិទទួលបានប្រាក់បង្វិលសងវិញសម្រាប់ការបញ្ជាទិញដែលបានលុបចោល លុះត្រាតែ vgobuy.com មិនទាន់បានទទួលយកការបញ្ជាទិញរបស់អ្នក។ ក្នុងករណីអ្នកនៅតែសម្រេចចិត្តលុបចោលការបញ្ជាទិញរបស់ អ្នកបន្ទាប់ពី vgobuy.com បានទទួលយកការបញ្ជាទិញនោះហើយ អ្នកត្រូវយល់ថានឹងមិនមានការបង្វិលប្រាក់សងវិញ (សងខ្លះ ឬទាំងអស់) ទូទាត់ឱ្យអ្នក ហើយអ្នកបានបោះបង់ចោលការដឹកទំនិញដែលបញ្ជាទិញដែល អ្នកបានលុបចោល។
(ii) ការបញ្ជាទិញក្នុងលក្ខខណ្ឌបង់ប្រាក់ពេលទំនិញដល់ដៃ
អ្នកមានសិទ្ធិលុបចោលការបញ្ជាទិញរបស់អ្នកបាន លុះត្រាតែ vgobuy មិនទាន់បានទទួលយកការបញ្ជាទិញ របស់អ្នក។ ក្នុងករណីអ្នកនៅតែសម្រេចចិត្តលុបចោលការបញ្ជាទិញរបស់អ្នកបន្ទាប់ពី vgobuy បានទទួលការបញ្ជាទិញនោះហើយ អ្នកត្រូវយល់ថាអ្នកត្រូវបោះបង់ចោលការដឹកទំនិញ ដែលបញ្ជាទិញដែលអ្នកបាន លុបចោល ហើយលក្ខខណ្ឌបង់ប្រាក់ពេលទំនិញដល់ដៃអាចត្រូវបានលុបចេញពីបញ្ជីវិធីបង់ប្រាក់ដែលមាន សម្រាប់ការបញ្ជាទិញរបស់អ្នកនាពេលអនាគត ។
6.7 vgobuy.com សូមរក្សាសិទ្ធិក្នុងការលុបចោលរាល់ការបញ្ជាទិញណាមួយ និង/ឬផ្អាក បិទ ឬបញ្ឈប់ គណនី vgobuy របស់អ្នកតាមឆន្ទានុសិទ្ធិផ្តាច់មុខរបស់ខ្លួន ប្រសិនបើមានការសង្ស័យសមស្រប ឬរកឃើញអាកប្បកិរិយាក្លែងបន្លំ ឬសកម្មភាពពាក់ព័ន្ធនឹង គណនី vgobuy របស់អ្នក និង/ឬជាមួយការបញ្ជាទិញរបស់អ្នក។
យើងអាចនឹងតម្រូវឱ្យអ្នកផ្តល់ព័ត៌មានបន្ថែម ឬឯកសារគាំទ្រ មុនពេលដំណើរការការសងប្រាក់វិញ រួមទាំងភស្តុតាងរូបភាពនៃបង្កាន់ដៃជាក់ស្តែងសម្រាប់ដំណើរការនៃការសងប្រាក់វិញ។ យើងអាចបដិសេធ ក្នុងការសម្រេចចិត្តតាមឆន្ទានុសិទ្ធិរបស់យើងក្នុងការដំណើរការការសងប្រាក់វិញ ប្រសិនបើអ្នកខកខានក្នុង ការផ្តល់ព័ត៌មានបន្ថែម ឬឯកសារគាំទ្រ។
ប្រសិនបើអ្នកមិនទាន់បានទទួលការសងប្រាក់វិញទេ អ្នកអាចធ្វើការពិនិត្យមើលគណនីធនាគាររបស់អ្នក ម្តងទៀត ឬទាក់ទងមកក្រុមហ៊ុន ឬធនាគាររបស់អ្នក ព្រោះវាអាចចំណាយពេលខ្លះសម្រាប់ដំណើរការសង ប្រាក់វិញរបស់អ្នកត្រូវបានបញ្ជូន។ ប្រសិនបើអ្នកបានធ្វើកិច្ចការទាំងអស់នេះហើយ ហើយអ្នកនៅតែមិន បានទទួលការសងប្រាក់វិញទេ អ្នកត្រូវមកកាន់ទីស្នាក់ការ vgobuy ផ្ទាល់ដោយភ្ជាប់មកជាមួយនូវព័ត៌មាន និងឯកសារគាំទ្រនានាដើម្បីទទួលបានការសងប្រាក់ជូនវិញ។
សូមទាក់ទងផ្នែកជំនួយអតិថិជនតាមរយៈវិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តដែលមានចែងក្នុងប្រការ 1.3 ខាងលើ។
You need to Sign in to view this feature
This address will be removed from this list